
[ភ្នំពេញ, ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦] — ក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេបង្កើតឡើងដោយកូនខ្មែរ SCE Cambodia បានដាក់សម្ពោធផលិតផលអេឡិចត្រូនិកថ្មីៗ ច្រើនមុខស្តង់ដាសិង្ហបុរី ទទួលស្គាល់ដោយ វិញ្ញាបនបត្រ CE (ទទួលស្គាល់ដោយសហគមន៏អឺរ៉ុប), ISO 9001 និងISO 14001 សន្សំភ្លើងរហូតដល់ 50% ជាមួយបច្ចេកវិទ្យាចុងក្រោយ Digital Inverter Technology, ECO Friendly ប្រើហ្គាសដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយការធានាជួសជុលគ្រឿងបន្លាស់រហូតដល់ 5ឆ្នាំ ផ្ទុះគាំទ្រភ្លូកទឹកភ្លូកដី។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ បានបង្ហាញពីរបត់ថ្មីមួយនៃឧស្សាហកម្មគ្រឿងអេឡិចត្រូនិកក្នុងស្រុក ក្រោមស្មារតីជាតិនិយមដ៏រឹងមាំ ដាស់តឿនពលរដ្ឋខ្មែរឱ្យ «ឈប់ប្រើទំនិញផ្ទះលេខពីរ ហើយងាកមកគាំទ្រផលិតផលក្រុមហ៊ុនកូនខ្មែរ ស្តង់ដាសិង្ហបុរី» ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក ឡុង ណារ៉ា ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន SCE Cambodia បានថ្លែងទៅកាន់ដៃគូពាណិជ្ជកម្ម តំណាងចែកចាយ ដែលបានអញ្ជើញមកពី ២៥ ខេត្ត-ក្រុង យ៉ាងដូច្នេះថា៖

«ដើមចមដែលខ្ញុំសម្រេចចិត្តនាំយកផលិតផលអេឡិចត្រូនិកស្តង់ដាសិង្ហបុរី ម៉ាក SCE មកកាន់ទីផ្សារនេះ គឺដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងបង្កើតរបត់ថ្មីមួយ ក្នុងការពហិការទំនិញផ្ទះលេខពីរ។ យើងចង់បណ្តុះស្មារតី 'ខ្មែរស្រឡាញ់ខ្មែរ ខ្មែរអាចធ្វើបាន' តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពស្តង់ដាអន្តរជាតិពិតប្រាកដ។ ក្រោមមនសិកាស្នេហាជាតិមាតុភូមិ យើងចង់ឱ្យកូនខ្មែរគ្រប់រូបទទួលបានបទពិសោធន៍រស់នៅដ៏អស្ចារ្យ ចំណាយតិច ចំណេញច្រើន និងមានផាសុកភាពខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ»។

ស្តង់ដាកម្រិតអន្តរជាតិ គុណភាព សុវត្ថិភាព និងការសន្សំសំចៃខ្ពស់ រាល់ផលិតផលរបស់ SCE Cambodia ទាំងអស់ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតអន្តរជាតិរួមមាន CE(ទទួលស្គាល់ដោយសហគមន៏អឺរ៉ុប), ISO 9001 និង ISO 14001។ អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ សន្សំសំចៃអគ្គិសនីខ្ពស់ បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ Digital Inverter Technology ជួយសន្សំសំចៃថាមពលរហូតដល់ ៥០% អមដោយបច្ចេកវិទ្យា ECO Friendly ប្រើប្រាស់ហ្គាសដែលមិនបំផ្លាញស្រទាប់អូហ្សូន និងរួមចំណែកការពារបរិស្ថាន។

នៅក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមហ៊ុនបានដាក់បង្ហាញនូវស្រឡាយផលិតផលទំនើបៗជាច្រើនមុខ ដូចជា ទូទឹកកក, ទូក្លាស្សេ ទ្វារកញ្ចក់ (ទ្វារ១ ទ្វារ២ និងទ្វារ៣), ទូក្លាស្សេ (កកម្ខាងត្រជាក់ម្ខាង និងកកសុទ្ធ) រក្សាភាពស្រស់ និងអនាម័យខ្ពស់ សន្សំភ្លើងរហូតដល់ ៥០%, ម៉ាស៊ីនត្រជាក់, កង្ហារត្រជាក់, ឆ្នាំងបំពងស្ងួត (Air Fryer) និងម៉ាស៊ីនផលិតទឹកកក (ICE Maker)។

ជាពិសេស ម៉ាស៊ីនចម្រោះទឹកស្អាត (ក្តៅ-ធម្មតា-ត្រជាក់) របស់ SCE Cambodia គឺទទួលបានការទទួលស្គាល់ និងបញ្ជាក់គុណភាពជាផ្លូវការពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បាន ១០០%។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញ ម៉ាស៊ីនបោកខោអាវទំនើបចុងក្រោយ (ខ្នាត៨គីឡូ ១០គីឡូ ១២គីឡូ ១៥គីឡូ និង១៨គីឡូ) ដែលមានមុខងារឆ្លាតវៃ(Dynamic Wash) ជាច្រើនដូចជា៖ តម្រងចាប់សរសៃក្រណាត់ (Magic Cleaning Filter), ប្រព័ន្ធសន្សំសំចៃភ្លើង និងទឹក, មុខងារបោកនិងសម្ងួត (Wash & Spin), ប្រព័ន្ធទ្វារបិទយឺតៗដោយស្វ័យប្រវត្ត (Soft-Closing Door) និងបោកស្ងាត់លឿនរហ័សទាន់ចិត្ត (Quick & Quiet Wash)។

សូមរំលឹកជូនផងដែរ រាល់ផលិតផលក្រុមហ៊ុន SCE Cambodia មានការធានាជួសជុល និងគ្រឿងបន្លាស់រហូតដល់ ៥ឆ្នាំ ព្រមទាំងមានសេវាកម្មថែទាំលឿនរហ័សទាន់ចិត្ត ប្រកបដោយទំនួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់។

ដោយផ្អែកលើគុណសម្បត្តិ ទាំងបច្ចេកវិទ្យា គុណភាព និងការធានាជូនពី SCE Cambodia ស្តង់ដាសិង្ហបុរី បានជម្រុញឲ្យ ភ្ញៀវកិត្តិយស ដៃគូរសហការ តំណាងចែកចាយ ២៥ ខេត្តក្រុងដែលបានស្ថិតនៅក្នុងកម្មវិធីសម្ពោធទាំងមូល ដណ្តើមគ្នាបញ្ជាទិញភ្លូកទឹកភ្លូកដី ដោយមិនរង់ចាំដល់ថ្ងៃស្អែកឡើយ។
នេះជាសក្ខីកម្មដ៏ច្បាស់លាស់ដែលបង្ហាញពី «កម្លាំងចលករជាធ្លុងមួយ» ក្នុងការប្តេជ្ញាចិត្តរួមគ្នា ងាកមកលើកស្ទួយផលិតផលSCE ដែលមានគុណភាពខ្ពស់ និងរួមគ្នាបោះបង់ចោលការលក់ ឬប្រើប្រាស់ទំនិញ ផ្ទះលេខពីរ។
កម្មវិធីដ៏ជោគជ័យនេះ ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងអធិកអធម តាមរយៈ ការថតរូបអនុស្សាវរីយ៍ ការប្រគល់រង្វាន់ជូនដល់តំណាងចែកចាយឆ្នើម និងការពិសារអាហារសាមគ្គីជុំគ្នា។
SCE Cambodia — ផលិតផលកូនខ្មែរ ស្តង់ដារសិង្ហបុរី គុណភាព សុវត្ថិភាព និងសន្សំសំចៃ! ព័ត៌មានទំនាក់ទំនង និងបញ្ជាទិញ៖ សេវាកម្មជួសជុល & ថែទាំ៖ 096 2909 118 | 017 909 118 ទំនាក់ទំនងបោះដុំ និងលក់រាយ៖ 017 989 555 (telegram) www.scecambodia.com https://www.facebook.com/scecambodia168
SCE Cambodia — ផលិតផលកូនខ្មែរ ស្តង់ដារសិង្ហបុរី គុណភាព សុវត្ថិភាព និងសន្សំសំចៃ! ព័ត៌មានទំនាក់ទំនង និងបញ្ជាទិញ៖ សេវាកម្មជួសជុល & ថែទាំ៖ 096 2909 118 | 017 909 118 ទំនាក់ទំនងបោះដុំ និងលក់រាយ៖ 017 989 555 (telegram) www.scecambodia.com https://www.facebook.com/scecambodia168


1 / 11










