ស្វែងរកពួកយើង:

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ

Koun Jab Luffy

17 មករា 2026 10:21 ព្រឹក

អាន 3 នាទី

Article image
អ្នកណាខ្លះធ្លាប់ទៅលេងកូរ៉េក្នុងខែត្រជាក់? ច្បាស់ជាដឹងពីទិដ្ឋភាពដ៏ស្រស់ស្អាតបែបណាហើយមែនអត់? ចឹងបើក្រឡេកមកមើល ពីទិដ្ឋភាព នៅក្នុងកម្មវិធី “កូរ៉េថោន (KOREA TOWN)” របស់សាមសុង វិញ គឺប្រៀបដូចជាបានទៅកូរ៉េផ្ទាល់ៗចឹង។ និយាយទៅបើកទំព័រឆ្នាំថ្មីនេះ ក្រុមហ៊ុន សាមសុង បង្កើតអនុស្សាវរីយ៍ថ្មី ជាមួយនឹងអាជីវករលក់ដុំ លក់រាយ គ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ពិសេសមានការចូលរួមពីសំណាក់ Influencer ល្បីៗ និងអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសកម្មវិធី “កូរ៉េថោន (KOREA TOWN)” ដែលធ្វើឡើងនៅ ស៊ីធីហល កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីដ៏សប្បាយរីករាយនេះ ក៏មានការតាំងបង្ហាញនូវសាមសុងផលិតផលកូរ៉េជាច្រើន ដូចជា ស្មាតហ្វូន ទូទឹកកក ម៉ាស៊ីន បោក ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ ជាដើម គឺសុទ្ធតែជាផលិតផល ស៊េរីថ្មីជំនាន់ចុងក្រោយបំផុត ទាំងគុណភាព និងសមត្ថភាព។
Article image
Article image
Article image
Article image
ជាពិសេស ការរីករាយជាមួយនឹង ភេសជ្ជៈបែបកូរ៉េ អាហារសម្រន់ឆ្ងាញ់ៗ និងមានការលេងហ្គេមកម្សាន្តជាច្រើនទៀត រួមជាមួយទីតាំងថតរូបឡូយៗ ស្ទាយបែបកូរ៉េ ដែលប្រៀបដូចជាកំពុងតែដើរលេងនៅក្នុងទីក្រុង Seoul ពិតៗតែម្ដង។
Article image
ឆ្លៀតក្នុងឱកាសនៃកម្មវិធីជួបជុំដ៏រីករាយនេះ លោក គ្រីស គីម បានមានប្រសាសន៍ថា “មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុន សាមសុង នៅតែរក្សាជំហរយ៉ាងមុតមាំក្នុងការផ្ដល់ជូននូវឧត្តមភាពនៃជីវិតរស់នៅដ៏សម្បូរបែប ហើយសាមសុង អេឡិចត្រូនិក មានអាយុកាល 56 ឆ្នាំមកហើយ និងឈរជើងនៅកម្ពុជា រយៈពេល 13 ឆ្នាំហើយ ចូលឆ្នាំថ្មីនេះ 14 ឆ្នាំនេះតែម្តង។ អ្វីដែលកាន់តែពិសេសគឺស្លាកយីហោ Brand Name “Samsung” ជាប់ចំណាត់ថ្នាក់លេខ 5 ដែលជាស្លាកយីហោល្អជាងគេបំផុតក្នុង Interbrand រយៈពេល 6 ឆ្នាំជាប់ៗគ្នា។
Article image
នេះសុទ្ធតែជាមូលហេតុដែលធ្វើឱ្យអតិថិជនប្រើប្រាស់ដោយមានទំនុកចិត្តខ្ពស់មកលើ សាមសុង។ ជាពិសេស យើងនឹងបន្តនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យតាមរយៈបច្ចេកវិទ្យា AI ដ៏ឈានមុខគេ ដើម្បីបង្កើនបទពិសោធន៍ថ្មីៗ និងឆ្លាតវៃបំផុត ក្នុងការបំពេញគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់​។
Article image
ផលិតផលនៅក្នុងដូចជា៖ ទូរទស្សន៍ Neo QLED 8K ជាមួយ Samsung Vision AI, ម៉ាស៊ីនត្រជាក់ Bespoke AI WindFree, ទូទឹកកក Bespoke AI Home, ម៉ាស៊ីនបោក និងសម្ងួត Bespoke AI Laundry Combo, ធុងបាស Sound Tower ស៊េរីថ្មី ដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន។
Article image
បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណដល់គ្រប់អាជីវករ លក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេសកម្ពុជា ដែលតែងតែបន្តគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលរបស់សាមសុង។ ជាចុងក្រោយ ក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថា អតិថិជន ព្រមទាំងអាជីវករទាំងអស់ នៅតែជឿជាក់ និងគាំទ្រគ្រប់ផលិតផលរបស់ សាមសុង បន្តបន្ទាប់ទៀត។ ក្រុមហ៊ុន សាមសុង ប្តេជ្ញានឹងនាំមកនូវសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីភាពរីកចម្រើន និងស្នាមញញឹមរបស់លោកអ្នក ជានិច្ច៕
Article image
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំង ប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
Article image
Article image
Article image
Article image
Article image
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”