ស្វែងរកពួកយើង:

Loading Ad...

ដុកទ័រ Tong និងដុកទ័រ Vina រួមនិងវិសាល ស្រីនា ចែករំលែកពីកត្តាជៀសវាសពីជំងឺទឹកនោមផ្អែមដោយប្រើនាឡិកាឆ្លាតវៃ HUAWEI WATCH FIT 5 Series

ដោយ

ជុំ ប៉េងលីន

10 មិថុនា 2026 10:29 ព្រឹក

អាន 3 នាទី

Article image
Dr. Tong, Dr. Vina និង លោកវិសាល ស្រីនា ចែករំលែកពីកត្តាជៀសវាសពីជំងឺទឹកនោមផ្អែមដោយប្រើនាឡិកាឆ្លាតវៃ HUAWEI WATCH FIT 5 Series
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានប្រារព្ធពិធីសម្ពោធជាផ្លូវការនាឡិកាដៃឆ្លាតវៃ Huawei Watch Fit 5 Series នៅលើទីផ្សារប្រទេសកម្ពុជា ដែលកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកដុកទ័រ Tong និងអ្នកស្រីដុកទ័រ Vina ហើយនិង លោកវិសាល និងស្រីនា រួមជាមួយនិងថ្នាក់ដឹកនាំក្រុមហ៊ុន Huawei និង Yako Technology ជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកដុកទ័រ Tong និងអ្នកស្រីដុកទ័រ Vina បានបញ្ជាក់ថា ការទទួលទានអាហារផ្អែម និងជាតិខ្លាញ់លើសកម្រិត កំពុងក្លាយជាកត្តាបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែមសម្រាប់មនុស្សគ្រប់វ័យ ហើយវាពិតជាពិសេសខ្លាំងណាស់ដែលនាឡិកាឆ្លាតវៃមានមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមបាន។

Article image
Article image
លោកវិសាល និងស្រីនា ក៏បានបញ្ជាក់បន្ថែមដែលថា មុខងារនេះពិតមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ព្រោះមនុស្សជាច្រើនមិនដឹងថាខ្លួនកំពុងប្រឈមនឹងហានិភ័យនេះ រហូតដល់ជំងឺវិវត្តទៅដល់ដំណាក់កាលធ្ងន់ធ្ងរ ទៅមន្ទីពេទ្យពិនិត្យព្យាបាល ដូច្នេះការដឹងមុន គឺជាជំហានដ៏សំខាន់បំផុតក្នុងការការពារ។

Article image
លក្ខណៈពិសេសមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែម លទ្ធផលមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែមនៅលើ Huawei Watch Fit 5 Pro ងាយស្រួលយល់ខ្លាំងណាស់មាន 3កម្រិត៖
- Low Risk ហានិភ័យទាប បង្ហាញថាកម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតល្អ។
- Medium Risk ហានិភ័យមធ្យម ដែលអាចបង្ហាញពីការកើនឡើងនៃជាតិស្ករ ដោយសារទម្លាប់ទទួលទានអាហារផ្អែម ឬជាតិខ្លាញ់ច្រើន។
- High Risk  ហានិភ័យខ្ពស់ ដែលអាចជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមនឹងជំងឺទឹកនោមផ្អែម ឬដំណាក់កាលដំបូងនៃជំងឺនេះ។

ការដឹងហានិភ័យមុន អាចជួយអ្នកធ្វើការពិគ្រោះជាមួយអ្នកជំនាញ និងថែរក្សាសុខភាពបានទាន់ពេលវេលា។ ក្រៅពីមុខងារវិភាគហានិភ័យជំងឺទឹកនោមផ្អែម Huawei Watch Fit 5 Series នៅមានមុខងារសុខភាពជាច្រើនទៀត រួមមាន ECG Analysis, ការតាមដានចង្វាក់បេះដូង 24 ម៉ោង ទទួលបានវិញ្ញាបនបត្រពីសហភាពអ៊ឺរ៉ុប, Sleep Monitoring 5.0 និង Emotional Wellbeing 2.0។

Article image
Article image
ងាយស្រួលប្រើប្រាស់
Huawei Watch Fit 5 Series ប្រើថ្មបានរហូតដល់ 10 ថ្ងៃ គាំទ្រភាសាខ្មែរ 100% មានម៉ឺនុយ ក្តារចុច និងការជូនដំណឹងជាភាសាខ្មែរ ខលចេញចូល មានម៉េមម៉ូរីធំ 64ជីកាបាយ៍ ផ្ទុកចម្រៀងបានរាប់ពាន់បទ។

Article image
ការឌីហ្សាញស្អាតទាកទាញ
មិនត្រឹមតែឆ្លាតវៃប៉ុណ្ណោះទេ Huawei Watch Fit 5 Series ក៏មានការឌីហ្សាញប្រណីត និងរឹងមាំផងដែរ តួ bezel ផលិតពី Titanium កញ្ចក់ Sapphire Glass អេក្រង់ពន្លឺ 3000nits ច្បាស់ខ្លាំង ទម្ងន់ស្រាល ងាយស្រួលពាក់ប្រចាំថ្ងៃ។

មុខងារកីឡាមាន GPS ច្បាស់លាស់
 សម្រាប់អ្នកស្រឡាញ់ការហាត់ប្រាណ នាឡិកានេះមានមុខងារកីឡាជាង 100+ ប្រភេទ បំពាក់ Dual-Band GPS ជាមួយ 6 Satellite Systems សម្រាប់ការចាប់ទីតាំងបានច្បាស់លាស់។ Huawei Watch Fit 5 Series - ដឹងពីហានិភ័យមុន ការពារមុន, ការពារ ប្រសើរជាងព្យាបាល។

Article image
លោកអ្នកអាចរកទិញ Huawei Watch Fit 5 Series នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើង និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
Article image