ស្វែងរកពួកយើង:

Loading Ad...

ឡិច ស៊ឺស ខេមបូឌា ដាក់តាំងបង្ហាញរថយន្តប្រណីតៗនៅផ្សារទំនើប ជីប ម៉ុង 271 អបអរសាទរក្នុងឱកាសទិវាដឹងគុណឪពុក!

ដោយ

ជុំ ប៉េងលីន

05 មិថុនា 2026 05:42 ល្ងាច

អាន 3 នាទី

Article image
ឡិច ស៊ឺស ខេមបូឌា ដាក់តាំងបង្ហាញរថយន្តប្រណីតៗនៅផ្សារទំនើប ជីប ម៉ុង 271!
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសទិវាដឹងគុណឱពុក! នៅថ្ងៃទី 05 ខែមិថុនា ឆ្នាំ 2026 នេះ ឡិច ស៊ឺស ខេមបូឌា បានធ្វើការដាក់តាំងបង្ហាញនូវរថយន្តដ៏ប្រណីតៗរបស់ខ្លួននៅផ្សារទំនើប ជីប ម៉ុង 271 ដោយនៅក្នុងព្រឹត្តិការណ៌នេះ គឺមិនត្រឹមតែមានការដាក់តាំងនូវរថយន្តប្រណីតៗសម្រាប់ភ្ញៀវកត្តិយស ទស្សនា និងសួរព័ត៌មានពីម៉ូដែលថ្មីៗប៉ុណ្ណោះ ឡិច ស៊ឺស ខេមបូឌា ថែមទាំងមានផ្តល់នូវការត្រួតពិនិត្យឡានរបស់បងប្អូនដោយមិនគិតថ្លៃ រួមកម្មវិធីកម្សាន្ត ដើម្បីទទួលបាននូវកាដូអនុស្សាវរីយ៍ ដែលបានរចនាឡើង ដើម្បីបង្កើតនូវពេលវេលាមួយយ៉ាងមានន័យសម្រាប់ភ្ញៀវដែលបានចូលរួមថែមទៀតផង។

Article image
សូមជំរាបផងដែរថា នៅក្នុងឱកាសនេះ ឡិច ស៊ឺស ខេមបូឌា បាននាំយករថយន្តដ៏ប្រណីតសេរីថ្មីចុងក្រោយ ជាច្រើនម៉ូដែល រួមមានដូចជា LM 350h, LX 700h និង NX 350h មកធ្វើការដាក់បង្ហាញសម្រាប់ភ្ញៀវ ដែលចង់ស្វែងយល់អំពី ភាពប្រណីតនៃផាសុកភាព សមត្ថភាពនៃការបើកបរ ដ៏លេចធ្លោរបស់រថយន្ត ឡិច ស៊ីស ហើយក៏អាចកក់ សម្រាប់កាបើកបររសាកល្បង (Test Drive) ហើយនិងទទួលបានប័ណ្ណលាងរថយន្ត ដោយឥតគិតថ្លៃចំនួន 3 ដង ទៀតផង។

Article image
លើសពីការដាក់តាំងបង្ហាញរថយន្តថ្មី អតិថិជនដែលកំពុងប្រើប្រាស់រថយន្ត ឡិច ស៊ឹសអាចយកនាំយករថយន្តមកកាន់ ផ្សារទំនើប ជីប ម៉ុង ដើម្បីទទួលបានការត្រួតពិនិត្យចំនួន 15 ចំំណុចដោយឥតគិតថ្លៃ។

Article image
អ្វីដែលកាន់តែពិសេសនោះ ឡិច ស៊ឺស ខេមបូឌា ក៏បានរៀបចំកម្មវិធីកម្សាន្តសម្រាប់ភ្ញៀវទាំងអស់ សាកល្បងជាមួយនឺងការវាយកូនហ្គោល តាមរយៈ Golf Simulator ហើយនិងអាចប្ដូរយកវត្ថុអនុស្សាវរីយ៍ពី ឡិច ស៊ឺស តាមរយៈការចូលរួមលេងកម្សាន្តនេះផងដែរ។

Article image
ជាមួយនិងការដាក់តាំងបង្ហាញរថយន្តនៅពេលនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ ឡិច ស៊ឺស ខេមបូឌា នៅក្នុងការផ្តល់ជូននូវបទពិសោធន៍ ដ៏ពិសេសជូនអតិថិជន លើសពីរថយន្តដ៏ប្រណីត ដោយបង្កើតនូវបទពិសោធន៍ ឱ្យអតិថិជន និងក្រុមគ្រួសារបានជួបជុំ អបអរសាទរ និងចំណាយពេលវេលាដ៏កក់ក្ដៅជាមួយគ្នា។
សម្រាប់ព័ត៌មានលំអិត! សូមទំនាក់ទំនងលេខទូរស័ព្ទ ៖ 017 888 727
Article image
អំពី ឡិច ស៊ឺស
ឡិច ស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិចស៊ឺស បានប្រកាសចេញរថយន្ត Hybrid ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។

ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិច ស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិច ស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។
ទំនាក់ទំនងលេខ ៖ +855 17 888 727

Article image
Gallery image 1
1 / 4
ឡិច ស៊ឺស ខេមបូឌា ដាក់តាំងបង្ហាញរថយន្តប្រណីតៗនៅផ្សារទំនើប ជីប ម៉ុង 271 អបអរសាទរក្នុងឱកាសទិវាដឹងគុណឪពុក!