ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Deepal S05 ដែលជាឡានអគ្គិសនី Compact C-SUV មានការគាំទ្រប្រព័ន្ធសាកជំនាន់ថ្មី 3C ប្រកាសលក់នៅនៅចក្រភពអង់គ្លេសហើយ

ដោយ

ជុំ ប៉េងលីន

21 មីនា 2026 01:25 យប់ជ្រៅ

អាន 3 នាទី

Article image

ក្រុមហ៊ុន Chanan UK បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នូវឡានអគ្គិសនី Crossover ម៉ូដែល Deepal S05 ជាផ្លូវការណ៍ក្នុងទីផ្សារចក្រភពអង់គ្លេស។ ឡានអគ្គិសនីស្ថិតក្នុងអម្បូរ Compact C-segment SUV នេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបកាលពីចុងខែកញ្ញា ឆ្នាំ 2025។ លោក Nic Thomas នាយកគ្រប់គ្រងក្រុមហ៊ុន Changan UK បានមានប្រសាសន៍ថា “រថយន្ត Changan Deepal S05 ត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលចង់បានរថយន្តអគ្គិសនី SUV ដែលសមនឹងជីវភាព និងមានភាពងាយស្រួលក្នុងការបើកបរប្រចាំថ្ងៃ”។
Article image
Deepal S05 ដែលប្រកាសចេញលក់នៅទីផ្សារអង់គ្លេសក្នុងពេលនេះ គឺមានកញ្ចប់ថ្មទំហំ 68.8kWh ជាប្រភេទថ្ម LFP សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 303 ម៉ាយល៍ ឬប្រហែល 488 គីឡូម៉ែត្ត តាមស្តង់ដារ WLTP សម្រាប់ម៉ូដែលប្រើម៉ូទ័រក្រោយមួយ ឬ RWD និងបានចម្ងាយ 447km សម្រាប់ម៉ូដែលប្រើម៉ូទ័រពីរ ឬ AWD។ នៅផ្នែកខាងក្នុងរបស់ Deepal S05 មានបំពាក់នូវកៅអីស្បែកប្រភេទ vegan leather និងជាប្រភេទកៅអី zero-gravity seat មានភ្ជាប់នូវមុខងារខ្យល់ក្តៅត្រជាក់ និងអាចធ្វើការរំកឹលបានដែលផ្តល់នូវផាសុខភាពក្នុងការអង្គុយ។ ជាមួយគ្នានេះ ក៏មានការបំពាក់នូវអេក្រង់កម្សាន្តទំហំ 15.4-inch ជាអេក្រង់អាចបង្វឹលបាន “rotation touchscreen”, មានមុខងារ AR-head-up display, ប្រព័ន្ធ Speaker ចំនួន 14 គ្រាប់ និងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែថែមទៀតផង។
Article image
ឡានអគ្គិសនី Crossover មួយនេះ ក៏ទទួលបានពិន្ទុលំដាប់ផ្កាយប្រាំ “Five Star” ពីស្ថាប័ន Euro NCAP ទៅលើប្រព័ន្ធសុវត្ថិភាព និងភាពធន់ក្នុងការបុកប៉ះកម្រិតធ្ងន់ធ្ងរ។ Deepal S05 គាំទ្រប្រព័ន្ធបច្ចេកវិទ្យាជំនួយការអ្នកបើកបរឆ្លាតវៃ intelligent driver assistance systems ចំនួន 17 ដែលអាចដំណើរការប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត Level 2 Autonomous driving ដោយភ្ជាប់ដំណើរការជាមួយសែនស័រកាមេរ៉ា, radar និង Ultrasonic sensor រួមបញ្ចូលទាំងប្រព័ន្ធកាមេរ៉ាកម្រិត 540 ដឺក្រេ។ ចក្រភពអង់គ្លេស គឺជាទីផ្សារយុទ្ធសាស្ត្រមួយរបស់ Changan ក្នុងការពង្រីកម៉ាកយីហោឡានរបស់ខ្លួននៅទីផ្សារតំបន់អឺរ៉ុប។ ហើយបច្ចុប្បន្ន Changan បានបោះទីតាំងក្នុងបណ្តាទីផ្សារអឺរ៉ុបចំនួន 16 ហើយក្រុមហ៊ុនគ្រោងនឹងពង្រីកទីផ្សារបន្ថែមទៀតចូលទៅក្នុងទីផ្សារអឺតាលី អេស្ប៉ាញ និងប៉ូឡូញនាពេលអនាគត។

Deepal S05 ត្រូវបានរចនាឡើងនៅមជ្ឈមណ្ឌលរចនា Changan Design Centre Europe ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី និងត្រូវបានកែលម្អនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅទីក្រុង Birmingham ចក្រភពអង់គ្លេស ដោយធានាថា S05 បានបំពេញតម្រូវការត្រឹមត្រូវសម្រាប់ការបើកបរនៅលើដងផ្លូវថ្នល់ និងអ្នកបើកបរនៅអឺរ៉ុប។ Deepal S05 បានប្រកាសចេញលក់លើកដំបូងនៅទីផ្សារប្រទេសចិនក្នុងខែតុលា ឆ្នាំ 2024។ ម៉ូដែលបំពាក់កញ្ចប់ថ្មទំហំ 68.8kWh LFP បានប្រកាសចេញលក់នៅខែមេសា ឆ្នាំ 2025 ដែលអាចបើកបរបានចម្ងាយ 610km (CLTC) នៅពេលសាកភ្លើងពេញម្តង។ រថយន្តអគ្គិសនី Crossover នេះ ដំណើរការដោយម៉ូទ័រអគ្គិសនី e-Motor កម្លាំង 268 សេះ និងគាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្រិត 3C Fast Charging សាកពី 30% ទៅ 80% ប្រើពេលខ្ទង់ 15 នាទី៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.