Ford Ranger និង Ford Everest រចនារូបរាងថ្មី កាន់តែកាច បំពាក់ដោយម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន!
ដោយ
ជុំ ប៉េងលីន
30 មីនា 2026 05:13 ល្ងាច
អាន 7 នាទី
- បន្ថែមនូវជម្រើសម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី លើរថយន្ត Ford Ranger និង Ford Everest។
-គ្រប់ម៉ូឌែលរបស់ Ford Ranger និង Ford Everest ត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។
-Ford Ranger XLT នឹងត្រូវបានជំនួសដោយម៉ូឌែលថ្មី Ford Ranger Sport ហើយនឹងបន្ថែមជម្រើសម៉ូឌែលថ្មី Ford Everest Active និង Ford Everest Platinum ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
Ford Ranger និង Ford Everest រចនារូបរាងថ្មី កាន់តែកាច បំពាក់ដោយម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន!
បន្ថែមនូវជម្រើសម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី លើរថយន្ត Ford Ranger និង Ford Everest។
គ្រប់ម៉ូឌែលរបស់ Ford Ranger និង Ford Everest ត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។
Ford Ranger XLT នឹងត្រូវបានជំនួសដោយម៉ូឌែលថ្មី Ford Ranger Sport ហើយនឹងបន្ថែមជម្រើសម៉ូឌែលថ្មី Ford Everest Active និង Ford Everest Platinum ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។
ក្នុងនោះ គ្រប់ម៉ូឌែលរបស់ Ford Ranger នឹងត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ លើសពីនេះ ក៏មានការកែលម្អលើម៉ូឌែលផ្សេងៗ និងបន្ថែមជម្រើសថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសតាមតម្រូវការផ្ទាល់ខ្លួន។
បើយើងងាកមកពិនិត្យមើល Ford Everest វិញ ក្រុមហ៊ុនបានណែនាំនូវជម្រើសថ្មីចំនួន 3 ម៉ូឌែល រួមមាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum ដែលជាម៉ូឌែលកំពូល ទំនើប និងប្រណិតបំផុត។
ចំពោះ Ford Everest Active វិញគឺជារថយន្ត 7 កៅអី លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យ និងផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខ (Pre-Collision Warning), ប្រព័ន្ធជំនួយលើដៃចង្កូត និងរក្សាគន្លង (Lane Keeping System), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀត។
សម្រាប់ Ford Everest Sport ក៏ត្រូវបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបជាច្រើន រួមមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) និងប្រព័ន្ធកាប់ពីតាស់ សម្រាប់ជួយដល់ការបើកបរលើផ្លូវលំបាកកាន់តែមានភាពងាយស្រួល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងឲ្យមានភាពផាសុកភាពខ្ពស់ ដោយបំពាក់ពូកស្បែក Two Tone រំលេចដោយថ្នេរក្បាច់បែបស្ព័រ ហើយនឹងរចនាពណ៌ខ្មៅគ្រប់កន្លែងនៃរថយន្ត កាន់តែអំណាច កាន់តែស្ព័រ កាន់តែអស្ចារ្យ។
ក្រៅពីនេះ Ford Everest Sport ក៏មានបន្ថែមបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗដូចជា៖
• ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ បង្ហាញរូបភាពមួយជុំរថយន្ត
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ (Pre-Collision Assist)
• ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និង តម្រង់គន្លងផ្លូវ ( Adaptive Cruise Control with Stop & Go and Lane Centering ) • ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ (Lane Keeping Assist)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលថយក្រោយ (Rear Cross Traffic Alert ) • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលថយក្រោយ (Reverse Brake Assist)
• ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post Impact Braking)
• ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរពេលងងុយគេង ឬអស់កម្លាំង (Driver Alert)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
• សេនស័រជំនួយការចូលចត ទាំងមុខ ទាំងក្រោយ
• និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។